កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី មានករណីហិង្សាដោយចេតនា នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ គង់ ចាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសក្បាល និងដើមទ្រូងឆ្វេង ដេរ១៥ថ្នេរ)។ ជនសង្ស័យឈ្មោះ ពុំ កាណាន់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) មុនពេលសមត្តកិច្ចប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ។
វត្ថុតាងចាប់យក៖ កាំបិតបាំងតោចំនួន០១ ផ្លែដែកពណ៌ស ដងដែកស្រោបឈើ០១។
នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំប្រពន្ធ និងបងថ្លៃ ឈ្មោះ សារឿន ចាន់ឌី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ អង្គុយផឹកស្រាបៀរកម្ពុជា អស់ចំនួនកន្លះកេះ រួចនាំគ្នាច្រៀងកម្សាន្ត លេងរហូតបានកន្លះម៉ោងក្រោយមក ស្រាប់តែជនសង្ស័យ បានដើរចេញពីក្រោយផ្ទះរបស់ឈ្មោះ ផន ប៊ុននឿន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ បានមករករឿងជេរទៅ ឈ្មោះ រិន ស៊ាងហេង ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ដោយម្ចាស់ផ្ទះមិននៅនោះទេ ដោយជនសង្ស័យ ខឹងក៏បានវាយគ្រែម្ចាស់ផ្ទះ រិន ស៊ាងហេង ចំនួន៤ដៃ ពេលនោះជនរងគ្រោះបាននិយាយថាឲ្យជនសង្ស័យ ពេលឮដូច្នេះ ជនសង្ស័យក៏ស្ទុះមកប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ ទៅវិញទៅមក រួចហើយជនរងគ្រោះ បានទាញកាំបិតតាំងតោកាប់លើជនសង្ស័យ០១កាំបិតមុន បន្ទាប់មកជនសង្សយ័ ក៏យកកាំបិតតាំងតោទៅកាប់លើជនរងគ្រោះវិញ បណ្តាលឲ្យរបួស០២កាំបិតតាំងតោ ០១កាំបិត ត្រូវក្បាលដេរចំនួន៩ថ្នេរ និង០១កាំបិតទៀត ត្រូវដើមទ្រូងដេរចំនួន៦ថ្នេរ ហើយជនរងគ្រោះ ត្រូវបានបញ្ចូនទមណ្ឌលសុខភាពសំរោងធំ ។
លុះដល់ម៉ោង១៨ និង៣០នាទី ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលសំរោងធំ ក្រោយទទួលបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ពេលនោះជនសង្ស័យ បានរត់គេចខ្លួនបាត់ មុនពេលសមត្តកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ករណីនេះ ប៉ុស្តិ៍កំពុងបន្ដធ្វើសំណុំបញ្ចូនទៅអធិការដ្ឋាន ដើម្បីបន្រតាមនិតិវិធី៕
មតិយោបល់