ព័ត៌មានជាតិ

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងស្រុង នៅខេត្តកណ្ដាល

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០៦រោច ខែកក្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១២ នឹង២៥នាទីមានករណីអគ្គិភ័យ (ភ្លើងឆេះផ្ទះ)កើតហេតុ នៅចំនុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានករណីអគ្គិភ័យ មួយកន្លែងបានឆាបឆេះអស់ផ្ទះមួយខ្នង ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម ទទឹង៨ម របស់ឈ្មោះ អ៊ុន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្ភារ:ខូចខាត៖
– ផ្ទះ ឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម ទទឹង៨ម ខូចទាំស្រុង។
– ម៉ូតូមួយគ្រឿង គុប៥០
– លុយ ១០០០$
– ទូរឈើ ០២ ទូរទឹកកក២
– គ្រែ ពូក និងសម្ភារ:ប្រើប្រាស់មួយចំនួន។

ក្រោយពីទទួលពត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ កម្លាំងសណ្តាប់ធ្នាប់ កម្លាំងអន្តរាគមន៍ កម្លាំង អគ្គិភ័យស្រុកកៀនស្វាយ ស្រុកលើកដែក និងកម្លាំងការិយាល័យអគ្គិភ័យខេត្តកណ្តាល ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៤គ្រឿង បានចុះទៅដល់កន្លែងកើតហេតុ បានជួយបាញ់ទឹកពន្លត់អស់ទឹក ចំនួន០៤គ្រឿង (បួនឡាន) ដោយឆ្លងដល់ស្ថានីយ៍ប្រេងខូចអស់៣០%. ។
ករណីនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង៕

មតិយោបល់