-

បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅលើកសន្ទូច​ នៅកណ្តាលទន្លេ បណ្តាលឲ្យធ្លាក់ទឹកបាត់ខ្លួន

ក្រចេះ:​ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជិះទូកទៅលើកសន្ទូចនៅកណ្តាលទន្លេ បណ្តាលឲ្យធ្លាក់ទឹកបាត់ខ្លួន ស្ថិតនៅក្នុងភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ក្រចេះ។

សាកសពបុរសរងគ្រោះឈ្មោះ ថែ ធេង អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ,ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ កំពុងតែស្វែងរក បន្ទាប់ពីជនរងគ្រោះបានជិះទូកទៅមើលសន្ទូច និងបានជួបហេតុការណ៍ធ្លាក់ចូលទឹក។

បើតាមប្រភពព័ត៌មានស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះ​ ប្រូន ផារី អាយុ៥២ឆ្នាំ ថានៅព្រឹកថ្ងៃកើតហេតុ គាត់បានទៅជាមួយបុរសជាប្តីនិងបានអង្គុយចាំប្តីនៅឯច្រាំងទន្លេ ចំណែកឯប្តីរបស់គាត់បានអុំទូកម្នាក់ឯង ទៅមើលសន្ទូចនៅចំណុចកណ្ដាលទន្លេ ហើយក៏បានធ្លាក់ពីលើទូក ចូលទៅក្នុងទឹកទន្លេបាត់ខ្លួនតែម្ដង៕

មតិយោបល់