ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖​​ ប្រសិនបើជា​ មន្ត្រីរាជការ រឺ​ សមត្ថកិច្ចនឹងត្រូវបានអនុញ្ញាតឱ្យធ្វេីដំណេីរទៅប្រកបការងារ ឬមុខរបរ តែត្រូវមានលិខិតទាំងអស់នេះ

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា សមត្ថកិច្ចនឹងត្រូវបានអនុញ្ញាតឱ្យធ្វេីដំណេីរទៅប្រកបការងារ ឬមុខរបរ ចំពោះអាជីវកម្ម ឬមុខរបរ ឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណេីរការ ដោយប្រេីប្រាស់ឯកសារចំនួន ៣ ដូចខាងក្រោម:

១. លិខិតអនុញ្ញាតការធ្វេីដំណេីរចេញដោយ គបខ
២. លិខិតបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណេីត ឬសៀវភៅគ្រួសារជាដេីម) និង
៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬពីអាជ្ញាធរ។

ចំពោះ អ្នកប្រកបអាជីវកម្ម ឬសេវាកម្មដឹកជញ្ជូនទាក់ ទងនឹង

ម្ហូបអាហារ,គ្រឿងឧបភោគបរិភោគ, សេវាប្រៃសណីយ និងទូរគមនាគមន៍ ដែលជាសេវាអាទិភាព អាចធ្វេីដំណេីរ ដោយប្រាស់ឯកសារទី ២ និង ទី៣ មួយរយៈខ្លីសិន។

សូមម្ចាស់អាជីវកម្ម ឬសេវាកម្ម ខាងលេី រូតរះ ទៅស្នេីសុំលិខិតអនុញ្ញាត ធ្វេីដំណេីរពី គ.ប.ខ. (សាលារាជធានីភ្នំពេញ) ដែលអាជ្ញាធរនឹងធ្វើការកំណត់អំពីទីតាំង និងលក្ខខណ្ឌក្នុងការស្នើសុំក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រសិនបើលោក អ្នកជាមន្ត្រីរាជការសាធារណៈ គឺអាចចេញទៅធ្វើការនៅតាមស្ថាប័នរបស់ខ្លួនបាន ប្រសិនបើចាំបាច់ ដោយត្រូវមាន៖
ក) លិខិត បញ្ជាក់ អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណ សម្គាល់ ខ្លួន )
ខ) លិខិតបញ្ជាក់ ឬលិខិតបេសសកកម្ម ដែលចេញដោយប្រធានស្ថាប័ន។
ក្នុងករណី ដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាបេសកកម្មច្បាប់ដើម លោកអ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។

 

មតិយោបល់