ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីឆបោក លើបណ្ដាញទំនាក់ទំនងសង្គម

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តលើបណ្ដាញទំនាក់ទំនងសង្គម ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះឈ្មោះ សាំង វីរុន ភេទប្រុស អាយុ៣២ឆ្នាំ ( ជាពលករកូរ៉េ ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះតាមការសន្យា ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់