ព័ត៌មានជាតិ

ទុកម៉ូតូនៅមុខផ្ទះមិនបានដកសោរចេញត្រូវជនសង័្សយលួចយក ទៅបាត់មួយយប់តែត្រូវបានស្រាវជ្រាវរកឃេីញវិញ

បាត់ដំបង: កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅភូមិកៀនកែស ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបា ត់ ដំបង មានករណីលួច ម៉ូតូមួយបានកេីតឡេីងក្នុងខ ណ ដែលជនរងគ្រោះឈ្មោះ ថា ណាវី ភេទស្រី អា យុ ៤៨ឆ្នាំ រស់នៅមូលដ្ឋានខាងលេី ទុកម៉ូតូនៅមុខផ្ទះដោយមិនបានដកសោចេញ ជាហេតុបង្កឱ កាសដល់ជនសង្ស័យធ្វេីសកម្មភាពលួចម៉ូតូនោះទៅបាត់។
ភិនភាគម៉ូតូ៖
-ម៉ូតូម៉ាកស្កូពី Scoopy លេខតួនិងលេខម៉ាសុីន KT2006-10DE806724សេរី ឆ្នាំ20 06គ្មានស្លាកលេខ ។

ក្រោយកេីតហេតុជនរងគ្រោះបានផ្តល់ព័ត៌មានដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ហេីយ តា មរយ:ព័ត៌មាននេះនគរបាលប៉ុស្តិ៍បានរាយ ការ ណ៍ដល់អធិការនគរបាលស្រុកថ្មគោលដែល មាន លោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការ និងដោយបានការណែនាំរបស់លោកឧត្តម សេនីយ៍ត្រី គឹម មនោ ស្នងការរងទទួលដឹកនាំអ ធិការដ្ឋាននគរបាលស្រុក បានឈានទៅកំណត់ បានអំពី មុខសញ្ញាដែលធ្វេីសកម្មភាពនេះ ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះនគរបាលស្រុកថ្មគោលសម្រេចឃាត់ខ្លួនមុខ សញ្ញាជាជនសង័្សយក្នុងករណីនេះគឺឈ្មោះ មុំ ផាន់យ៉ា ហៅក្រឹមភេទប្រុសអាយុ២៥ឆ្នាំរស់នៅ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត បាត់ដំបង ព្រមទាំងធ្វេីការដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញបន្ទាប់ពីជនសង័្សយរូប នេះលួចបាននឹងយកទៅលាក់ទុកក្នុងលំនៅដ្ឋានមួយកន្លែង។

នៅពេលនេះនគរបាលស្រុកបានរៀបចំសំ ណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំ នាញដេីម្បីចាត់ការតាមផ្លូវច្បាប់រីឯវត្ថុតាងប្រគ ល់ជូនម្ចាស់វិញ៕

 

មតិយោបល់