ព័ត៌មានជាតិ

Update៖ បុរសម្នាក់ស្លាប់ភ្លាមៗសង្ស័យឆក់ខ្សែភ្លើងដែលគេរាយឆក់កណ្តុរតាមស្រែ

កណ្តាល: នៅថ្ងៃ ទី០៨ ខែ វិច្ជិកា ឆ្នាំ២០២០ វេលាម៉ោង ០១និង៣០ នាទីមានករណីបុរសម្នាក់ស្លាប់នៅចំណុច ប្រឡាយទឹក ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានជនរងគ្រោះ មានចំនួន ០១នាក់ឈ្មោះ មុំ គា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ស្នាក់នៅបណ្តុះអាសន្ន នៅការដ្ឋានសំណង់ ស្ថិតនៅភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ កម្មករសំណង់។
វត្ថុតាងចាប់យករួមមាន:
១/ ខ្សែលួសប្រវែង៩៦០ ម៉ែត្រ ។
២/ ខ្សែរភ្លើងប្រវែង៤៥ម៉ែត្រ ។
៣/ ដែកសសៃ១២លី ប្រវែង១,១៥ម៉ែត្រ មានរុំខ្សែរភ្លើង(ធ្វើម៉ាស់ដី) ចំនួន០២ដើម ។

តាមប្រភពព័ត៌មាននៅវេលាម៉ោងខាងលើ ជនសង្ស័យឈ្មោះជុំ វណ្ណារី ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្រុងភ្នំពេញ បានរាយខ្សែរលួសតាមភ្លឺស្រែដើម្បីឆក់កណ្តុរ កុំឲ្យស៊ីស្រូវ ជារៀងរាល់យប់ ស្រាប់តែជនរងគ្រោះបានដើរមកម្តុំស្រែរបស់ជនសង្ស័យក៏បានឆក់ (ចរន្តអគ្គីសនី)បណ្តាលឲ្យស្លាប់នៅកន្លែងភ្លាមៗ ភ្លាមនោះ ជនសង្ស័យ បានអូស ជនរងគ្រោះចេញពីកន្លែងឆក់ អូសចូលក្នុងប្រឡាយទឹកក្បែរនោះ ហើយបានយកខ្សែរលួស ចងសង្កត់ ជនរងគ្រោះ មិនឲ្យហើបឡើងលើ ក្រោយមកជនសង្ស័យបាននាំគ្នា ជិះម៉ូតូទៅភ្នំពេញបាត់ទៅ។
លុះដល់ម៉ោង ៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបមានកម្មករដែលជាអ្នកធ្វើការជាមួយជនរងគ្រោះ ដើររកជនរងគ្រោះ
ពេលមកដល់ចំណុចកើតហេតុ បានឃើញមានស្នាមទក់ហាក់ដូចមានមនុស្សដើរចុះ ប្រឡាយដាំឈូកថ្មីៗដោយមានការសង្ស័យបានចុះរាវមើលក៍បានប៉ះជើងជនរងគ្រោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ឈើទាល ក្រោយពីបានពណ៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុ ឡោមពន្ធ័ខ្សែរ ការពារកន្លែងកើតហេតុ។
តាមការបំភ្លឺរបស់ឈ្មោះជួន សុខ ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ជាអ្នកស្រែ) ថានៅវេលាម៉ោង០៤/១០នាទី ថ្ងៃទី០៨/១១/២០២០ ឈ្មោះជុំ វណ្ណារី ភេទស្រី(ម្ចាស់ស្រែ) បានតេសួរឈ្មោះ ជួន សុខ រកប្តីរបស់ខ្លួន មួយសន្ទុះស្រាប់តែឃើញប្តីរបស់ឈ្មោះជុំ វណ្ណារី ភេទស្រី បានមកពីមើលខ្សែភ្លើងរាយឆក់កណ្កុរតាមស្រែវិញ មានកាន់កណ្តុរ០២ទៅ០៣ក្បាលមកជាមួយ ដោយមានទទឹកខោអាវជោកត្រឹមទ្រូង បន្ទាប់មកឈ្មោះជួន សុខ ភេទប្រុស បានជិះម៉ូតូចេញទៅផឹកកាហ្វេបាត់ទៅលុះដល់ម៉ោងប្រហែល៧និង៣០នាទីឈ្មោះ ជួន សុខ បានជិះម៉ូតូត្រលប់មករោងវិញ បានជួបឈ្មោះ ជុំ វណ្ណារី តែអត់បានឃើញប្តីទេ ហើយឈ្មោះជុំ វណ្ណារី បានប្រាប់ឈ្មោះ ជួន សុខ ថាមើលកន្លែងផងខ្ញុំទៅភ្នំពេញហើយ ។
ការសន្និដ្ឋាន: សពស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ខ្សែរលួសរាយឆក់កណ្តុរ) ដែលមានស្លាកស្នាមមានខ្លោចរលាក់សើស្បែកកជើងផ្នែកខាងក្រោយមកដល់ភ្នែកគោលខាងឆ្វេង(ក្រៅ) របួសបញ្ឆិតពីលើចុងកំភួនជើងខាឆ្វេងប្រវែង១២សង់ទីម៉ែត្រ ៕

 

មតិយោបល់