ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ងៀតបបែល ៨គីឡូ មានផ្ទុកសារធាតុគីមី រកឃើញ នៅផ្សារត្រាំកក់

តាកែវៈ យោងតាមផេកវិទ្យុគោកធ្លក ខេត្តតាកែវបានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២០នេះ មន្ត្រីជំនាញ ក.ប.ប សាខា ខេត្តតាកែវ ដែលដឹកនាំដោយលោក លី សេរីសម្បត្តិ ប្រធាន ក.ប.ប ខេត្ត សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យលើគ្រឿង ឧបភោគ បរិភោគមួយចំនួន នៅក្នុង ផ្សារ ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនោះដែរមន្ត្រីជំនាញក.ប.ប បានធ្វើតេស បឋមទៅ លើគ្រឿងសមុទ្រដូចជា បង្គារ មឹក ពពុះសណ្តែក សណ្តែកបណ្តុះ បបែល ស្លឹកគ្រៃ ខ្ញីហាន់ តែក្នុងនោះមន្ត្រីបានរកឃើញមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់លើប្រភេទទំនិញបបែលងៀតតែមួយមុខទេ ដែលធ្វើ ឲ្យអ្នកទិញយកទៅបរិភោគអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ ចំពោះសុខភាព ។

ក្នុងការរកឃើញប្រភេទទំនិញប្រភេទបបែលងៀតនេះដែរលោក លី សេរីសម្បត្តិ ប្រធាន សាខា ក.ប.ប ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា បបែលងៀតនេះ គឺមន្ត្រីជំនាញយើងបានធ្វើតេស្តរកឃើញ ថាមានផ្ទុក នៅ សារធាតុគីមីបូរ៉ាក់ដែលជា ហេតុធ្វើឲ្យប៉ះពាល់ សុខភាព របស់ អ្នកបរិភោគ ដូច្នេះមន្ត្រីជំនាញរបស់លោកសម្រេច ធ្វើការដកហូត បបែលងៀតដែលដាក់តាំងលក់លើតូបចាប់ហ៊ួយក្នុងផ្សារត្រាំកក់
ទាំងអស់នេះ។

បញ្ជាក់ ក្នុងនោះ ដកហូតបានទំនិញប្រភេទត្រីបបែលងៀតបានចំនួន ០៨គីឡូក្រាម ដើម្បីយក មកដុះកម្ទេចចោលផងដែរ ។

មតិយោបល់