ព័ត៌មានជាតិ

ប្រទះឃើរថយន្តមួយគ្រឿងចតចោលមួយយប់រាយការណ៍ទៅសមត្ថកិច្ចស្អែកឡើងម្ចាស់មកសុំវិញ

កណ្ដាល: ករណីប្រទះឃើរថយន្តមួយគ្រឿងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ម៉ោង៩និង០០នាទីនៅចំណុចផ្លូវ 7NGចូលភូមិព្រែកលួង ឃុំព្រែក
លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នៅថ្ងៃងខាងលើមាន ឈ្មោះចាន់ ថន ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មុខងារជា អនុ ប្រធានភូមិព្រែកលួង បានប្រទះឃើញ រថយន្តម៉ាក CAMRY ពណ៌សំបកឪឡឹក ស៊េរី1995 ពាក់ស្លាកលេខ ភ្នំពេញ 2B 6994 រួចបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ព្រែកលួង ក្រោយមកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុក អូសយកមករក្សាទុកប៉ុស្តិ៍ព្រែកលួង ។
នៅក្នុងរថយន្តពិនិត្យឃើញមានឯកសារ លក់ទិញរថយន្ត រវាងឈ្មោះ ភី សុភាព ភេទប្រុសអាយុ៣៧ឆ្នាំនៅ
ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល លក់ទៅឲ្យឈ្មោះ បូ ចន្នី ភេទ ប្រុសអាយុ២៦ឆ្នាំ នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៩.០៨.២០១៩។
បច្ចប្បន្នរថយន្តបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង។
រហូតមកដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ម៉ោង១១និង០០នាទីឈ្មោះ បូ ចន្នី ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិសៀមបោយ ឃុំ ព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាម្ចាស់រថយន្ត បានមកសុំរថយន្តយកទៅប្រើបាស់វិញ។
មូលហេតុដែល យករថយន្តមកចតចោល ឈ្មោះបូ ចន្នី បញ្ជាក់ថា៖ ខ្លួនបានដឹកផ្សិត មកពីឃុំវិហារសួគ៌ ដោយរថយន្ត រលត់ ខូច មិនអាចទៅមុខបាន ខ្លួនបានចតទុកចោលនៅចិញ្ចើមផ្លូវតែម្តង។
តាមការ ពិនិត្យឯកសារ ពិតជារថយន្តរបស់ឈ្មោះ បូ ចន្នី ប្រាកដ៏មែន៕

 

មតិយោបល់