មេបញ្ជាការរងអនុសេនាធំខ១០ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច នៅស្រុកត្រាំកក់

តាកែវៈ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានករណីរន្ទះបាញ់មនុស្សស្លាប់ ចំណុចក្នុងបន្ទាយវរៈសេនាតូចស្មើជើងលេខ៣១៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ អ៊ុក ផល្លា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រោយស្ដែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ មេបញ្ជាការរងអនុសេនាធំខ១០ ដែលកំពុងប្រចាំការនៅក្នុងបន្ទាយ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសលវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *