បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែនមិនស្របច្បាប់​

កំពង់ឆ្នាំងៈ នៅថ្ងៃ ពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរង ផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៩២ របស់ លោក លី សុខលេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពីបទឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើបាន បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៕

មតិយោបល់