ព័ត៌មានជាតិ

បញ្ជូនទៅស្រុកវិញ! នារីស្រស់ស្អាតជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់សារធាតុញៀន

ព្រះសីហនុៈ យោងតាមផេកអគ្គនាយយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេសចំនួន ០១នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា៕

មតិយោបល់