ព័ត៌មានជាតិ

Update៖ ថៅកែសិប្បកម្មផលិតទឹកសុទ្ធម្នាក់ បែកក្បាលស្លាប់ភ្លាមៗ ក្រោយត្រូវរថយន្តបើកបុកម៉ូតូ នៅមុខរោងចក្រក្រឡុកស៊ីម៉ង់ត៏

ភ្នំពេញ: បុរសជាថៅកែសិប្បកម្មផលិតទឹកសុទ្ធម្នាក់ បែកក្បាលស្លាប់ភ្លាមៗ នៅមុខរោងចក្រក្រឡុកស៊ីម៉ង់ត៏ ក្រោយរថយន្តបើកបញ្ច្រាសផ្លូវបុកជាមួយម៉ូតូរបស់គាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏យីហោស៊ីអិកស៏ឌី អ៊ីនដាសស្ទ្រី ឯ.កក្នុងភូមិក្រួសសង្កក្នុងភូមិក្រួសសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សួន ចាន់សុខ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរថៅកែសិប្បកម្មផលិតទឹកសុទ្ធ ស្នាក់នៅភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO 3298។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជនរងគ្រោះខាងលើ បានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ផ្លូវពីត្បូងទៅជើង ក៏បានបុកគ្នាបណ្តាលឲ្យដួលកិនបែកខួរស្លាប់ ភ្លាមៗនោះតៃកុងរថយន្តបង្កបានបើករថយន្តចូលក្នុងបរិវេណក្រុមហ៊ុន រួចចុះពីថយន្តគេចខ្លួនបាត់ស្រមោល។

ក្នុងករណីនេះតាមប្រជាពលរដ្ឋដឹងថា តៃកុងថយន្តបង្កត្រូវបានសមត្ថកច្ចកំណត់មុខសញ្ញបានហើយ។

សពត្រូវបានអ្នកភូមិនិងសាច់ញាតិជនរងគ្រោះ ដឹកតាមរ៉ឺម៉កយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្នមុនប្រគល់ចាត់ការតាមច្បាប់៕

មតិយោបល់