ព័ត៌មានជាតិ

Toyota គ្រោង​ធ្វើ​កំណែទម្រង់​ប្រាក់​អតីតភាព​ការងារ​កម្មករ​នៅ​ជប៉ុន​

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota Motor Corp គ្រោង​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​ប្រាក់​អតីតភាព​ការងារ​របស់​បុគ្គលិក​នៅក្នុង​ប្រទេស​ជប៉ុន ដោយ​ផ្ដោត​សំខាន់​លើ​គម្លាត​ប្រាក់ខែ និង​អាយុ នេះ​បើ​យោង​តាម​ប្រធាន​ធន​ធា​តមនុស្ស​របស់ Toyota បញ្ជាក់​ឲ្យដឹង​នៅថ្ងៃចន្ទ​ម្សិលមិញ​នេះ​។​
​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ បាន​នឹង​កំពុង​តែពិចារណា ក្នុង​ការណែនាំ​លើ​ការអនុវត្ត​ប្រាក់ខែ​សម្រាប់​បុគ្គលិក​វ័យក្មេង និង​មនុស្ស​ចាស់ ដោយ​ផ្ដោត​ទៅលើ​អតីភាព​ការងារ និង​មុខតំណែង ព្រោះ​ថា​ក្រុមហ៊ុន​មានបំណង់​ចង់​កែប្រែ​រចនាសម្ព័ន្ធ​ប្រាក់​ឈ្នូល ដើម្បី​គាំទ្រ​ដល់​ការចិញ្ចឹម​កូន និង​មនុស្ស​នៅក្នុង​បន្ទុកគ្រួសារ​។​
​ការធ្វើកំណែទម្រង់​អតីតភាព​ការងារ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រធានាធិបតី​ជប៉ុន​លោក ស៊ីន​ហ្សូ អាបេ អំពាវនាវ​ឲ្យ​បង្កើន​ប្រាក់​ឈ្នូល​ដល់​កម្មករ ដើម្បី​ជួយ​ស្ដារ​ស្ថាន​ការ​សេដ្ឋី​គ្រួសារ សេដ្ឋកិច្ចជាតិ ដើម្បី​ក្លាយខ្លួនជា​ប្រទេស​មហាអំណាច​សេដ្ឋី​ធំ​លំដាប់​ទី​៣​របស់​ពិភពលោក​៕​
toyota

មតិយោបល់