ព័ត៌មានជាតិ

Update៖ រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្មេងសិស្សសាលា និងអ្នកលក់ដូរ ៤នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងរថយន្ត នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ឋិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៤នាក់) ។
១/រថយន្តម៉ាក LEXUS RX400H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-5525 អ្នកបើកបរមានឈ្មោះ សួន ធារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅឋិតក្នុងបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ (ត្រូវជាប្តីរងរបួសធ្ងន់) ។
+ អ្នករួមដំណើរទី១មានឈ្មោះ ហុង រ៉ានី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅជាមួយគ្នា (ត្រូវជាប្រពន្ធរងរបួសឆ្ងន់) ។
+អ្នករួមដំណើរទី២មានឈ្មោះ ប៉ុន ម៉ារីណា ភេទស្រី អាយុ ០៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅជាមួយគ្នា(ត្រូវជាកូន រងរបួសធ្ងន់) ។
+អ្នករួមដំណើរទី៣មានឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីតាំងស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ(ត្រូវជាក្មួយរងរបួសស្រាល) ។
២/រថយន្តម៉ាក HIYUNDIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-9727 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួន)

-ជនរងគ្រោះទាំង ០៤នាក់ត្រូវបានដឹងយកទៅសង្គ្រោះនៅមន្ទីពេទ្យសម្ភពមានជ័យចំនួន ០១នាក់ និង គ្លីនិច ស័ង្ហណារីចំនួន ០៣នាក់ ។

ចំពោះវត្ថុតាងត្រូវបាន សមត្ថកិច្ចជំនាញវាស់វែង រួចប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់