ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយឡើង រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅផ្លូវជាតិលេខ៧៦អា​ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៤ ក្នុងភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះ១-ឈ្មោះ ទី ធារ៉ា (ហៅ វ៉ា) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )២-ឈ្មោះ វ៉ាន់ សុជាតិ ភេទស្រី ត្រូវជាប្រពន្ធ ( របួសស្រាល )៣-ឈ្មោះ ខេមរ៉ា ភេទប្រុស ( របួសស្រាល )។

ដំណើររឿងហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត ឡង់គ្រីស័រ កែច្នៃ១គ្រឿង ពណ៌ស្លែ ពាក់ផ្លាកលេខព្រៃវែង 2A.0542 បើកបរដោយ ឈ្មោះ បេ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុករថយន្ត សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2I 0117បើកបរដោយឈ្មោះ ទី ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ,មានអ្នករួមដំណើរជាមួយ២នាក់ឈ្មោះ វ៉ាន់ សុជាតិ ភេទស្រី ត្រូវជាប្រពន្ធ ( របួសស្រាល), ឈ្មោះ ខេមរ៉ា ភេទប្រុស ( របួសស្រាល ) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។ រីឯសាកសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមនីតិវីធីផ្លូវច្បាប់៕

មតិយោបល់