កោះកុងៈ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០២ ត្រង់ចំណុចតូបលក់ត្រីក្នុងផ្សារដងទង់ ស្ថិតភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ទុយ ចម្រើន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្នុងផ្សារ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដើរចាក់ទឹកសម្រាប់លៀងបន្លែនិងត្រីរបស់អាជីវករលក់ដូរចោល ខណៈនោះជនរងគ្រោះឈ្មោះ កែវ ឡាត់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរលក់ត្រីក្នុងផ្សារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ឃើញដូចនេះក៏សួរជនសង្ស័យថា ហេតុអ្វីបានជាដើរចាក់ទឹកគេចោលបែបនេះ ហើយអ្នកទាំង២ក៏ឈ្មោះប្រកែកគ្នា ស្រាប់តែជនសង្ស័យដើរទៅយកកៅអីជ័រគប់លើជនរងគ្រោះតែមិនត្រូវ ទើបជនសង្ស័យទាញកាំបិតតាំងតោបំរុងនិងកាប់ជនរងគ្រោះ ប៉ុន្តែប្រជាពលរដ្ឋនិងកម្លាំងអាវុធហត្ថដែលឈរជើងនៅតាមគោលដៅផ្សារ ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដោយដកហូតបានវត្ថុតាងកាំបិតតាំងតោ ១ដើម កៅអីជ៍រ១។
ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថក្រុងបានធ្វើការសាកសួរបន្ថែមនិងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់