ត្បូងឃ្មុំៈ នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆក់ពីរនាក់ប្តី-ប្រពន្ធ បណ្តាលឲ្យបាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុខាងលើ គេឃើញជនរងគ្រោះជាប្រពន្ធបានដោតភ្លើងបូមទឹកលាងលៀស បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ភ្លាមៗនោះ បុរសជាប្តីបានឃើញប្រពន្ធត្រូវខ្សែភ្លើងឆក់ ក៏ទៅជួយ ប៉ុន្តែការជួយនោះខុសបច្ចេកទេស បណ្តាឲ្យឆក់ស្លាប់ទាំងពីរនាក់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើដើម្បីធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែនហើយបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់