បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១២និង៥៥នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ទៅជាប់ដើមឈើ។
រថយន្តរងគ្រោះម៉ាក វីហ្គោ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-6043 អ្នកបើកបរឈ្មោះ ថុល កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរម្នាក់។
មូលហេតុ៖ បើកបរលឿនត្រង់ចំណុចផ្លូវកោង ករណីនេះពុំមានមនុស្សរងរបួសទេ។
ក្រោយពីកើតហេតុម្ចាស់ បានតាមឡានស្ទូចយកទៅជួសជុល៕



មតិយោបល់