ព័ត៌មានជាតិ

ចុម! ជនសង្ស័យលួច របស់របរប្រជាពលរដ្ឋ២ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ ខ្លួន

កោះកុង: កាលពីល្ងាច ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៤៥ នាទី យប់ កម្លាំង ជំនាញ គ្រឿងញៀន នៃ អធិការ ដ្ឋាន នគរបាល ក្រុងខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល បង្ក្រាបបានករណី រក្សា ទុក និង ប្រេីប្រាស់ គ្រឿងញៀនខុស ច្បាប់ ១ ករណី នៅចំនុច ភូមិ ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ប្រុស មាន៖
១.ឈ្មោះ ធី រី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅ ស្ថិតក្នុង ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។
២.ឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិត ប្រាកដ ទីលំនៅ មិន ពិត ប្រាកដ ។

ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លា ៤ កញ្ចប់
-អំពូល ភ្លើង ៤ ។

បច្ចុប្បន្ន ករណីទាំង ពីរខាង លើ កម្លាំងយើងបាន បំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

 

មតិយោបល់