ព័ត៌មានជាតិ

ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រោយធ្វើសកម្មភាពបានមួយថ្ងៃ

បាត់ដំបង:នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានសហការ ជាមួយនគរបាលក្រុង បាត់ដំបងស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង័្សយម្នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឈ្មោះ អ៊ូច សា លូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួល តាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង ០០នាទីព្រឹកក្នុង ខណ:ជនរងគ្រោះមិនបាននៅផ្ទះ។

ជនសង័្សយឈ្មោះរស់ ផស់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-ទ្រព្យសម្បត្តិដែលដកហូតបានជាបឋមរួមមាន៖
-កាបូបដៃតូចចំនួន០១ មានខ្សែដៃពណ៌ទឹកប្រាក់០១ខ្សែ, ផ្លាកដៃ០១ខ្សែ, ក្រវិលពណ៌ប្រាក់០១គូ, បន្តោងពណ៌សលាយស្វាយចំនួន០១ ។

នៅពេលឃាត់ខ្លួននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តបាត់ដំបងចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់