ព័ត៌មានជាតិ

រថយន្តកងទ័ពជើងគោក ពាក់ផ្លាកលេខខេមរភូមិន្ទ​​​ ២-៤៤៧៣​​ បើកធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ របួសធ្ងន់ស្រាល

ស្ទឹងត្រែង:នៅថ្ងៃសៅរ៍០៦កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង០៨និង២៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកងទ័ពកងជើងគោក ពាក់ផ្លាកលេខខេមរភូមិន្ទ​​​ ២-៤៤៧៣​​ បើកធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ របួសធ្ងន់ស្រាលនៅចំណុចត្រពាំងក្បាលដំរី ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្រឡាពាសឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ អ៊ូន ឈើន ភេទប្រុស អាយុ៦២ឆ្នាំ ពីរនាក់ប្រពន្ធ ជិះឡានម៉ាក់ហ្វោតរែនចើរ ពាក់ផ្លាកលេខ ខ ម ភ ២-៤៤៧៣ ធ្វើដំណើរពីជើងទៅត្បូង(គោលបំណងទៅកម្មពិធីមង្គលការ)មកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបណ្ដាលឲ្យរេចង្កូតធ្លាក់ស្នាមភ្លោះហើយបណ្ដាលក្រឡាប់រងរបួសទាំងពីរនាក់ប្តីប្រពន្ធតែម្តង។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបាននាំទៅកាន់មណ្ឌលសុខភាពព្រះរំកិលហើយត្រូវមណ្ឌសុខភាពបានដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

មតិយោបល់