សេអ៊ូល៖ ជំងឺផ្លូវដង្ហើម MERS បានផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយោងតាមមន្ត្រីសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្នជំងឺនេះ បានសម្លាប់មនុស្ស ២នាក់ និងមានអ្នកឆ្លងចំនួន ៣៥នាក់ ខណៈដេលមនុស្សជាង ១៣០០នាក់ត្រូវបានគេជម្លៀសឲ្យនៅដាច់ដោយឡែកពីគេ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃនេះថា រដ្ឋាភិបាលក្រុងសេអ៊ូលកំពុងតែខ្នះខ្នែងជួយសង្គ្រោះទៅលើបញ្ហាជំងឺផ្លូវដង្ហើម ខណៈដែលអង្គការសុខភាពពិភពលោក (WHO) សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលនេះ ចំនួនមនុស្សជាច្រើនត្រូវបានជម្លៀសដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
យោងតាមការការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ជំងឺផ្លូវដង្ហើមនេះ បានផ្ទុះឡើងជារូបរាងនៅក្នុងប្រទេសកូរ៉េខាងត្បួង បន្ទាប់ពីរកឃើញនៅក្នុងខ្លួនបុរសម្នាក់ ដែលទើបតែត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាតា, អារ៉ាប់រួម និងបារ៉ែន៕
ព័ត៌មានជាតិ
មតិយោបល់