ព័ត៌មានជាតិ

បុកបន្តកន្ទុយគ្នា៣គ្រឿង សំណាងមនុស្សមិនអី

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរឺម៉ក
១គ្រឿង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចគីឡូម៉ែត្រ១៤៨
-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ឡើងដោយរថយន្ត១
គ្រឿងម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយរថយន្តម៉ាក Starex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AY 2481 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរុញទៅបុកនិងម៉ូតូសណ្តោងរឺម៉ក១គ្រឿងដែរនៅពីមុខម៉ូតូម៉ាក
wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M 0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទ
ប្រុស អាយុ៣០ឆ្នាំមានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យរងរបួស
ធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល។
ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ចំណែកវត្ថុតាងត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់