ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភា ចុះលែងកូនត្រីជាង៦ម៉ឺនក្បាល និងពិនិត្យទីពិសោធន៍ការដាំដុះដំណាំចម្រុះ

ភ្នំពេញៈ បន្ទាប់ពីលែងកូនត្រីពូជប្រមាណជាង៦ម៉ឺនក្បាលចូលទៅក្នុងបឹងធម្មជាតិ សម្តេចប្រធានព្រឹទ្ធសភា បានចុះទៅពិនិត្យគម្រោងសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ជាមួយក្រុមហ៊ុនចិនលើការងារពិសោធន៍និងផ្សព្វផ្សាយនៃការដាំដុះដំណាំចម្រុះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្រ្តីរាជការអ្នកមុខអ្នកការ បានចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន លើការងារពិសោធន៍និងផ្សព្វផ្សាយនៃការដាំដុះដំណាំចម្រុះស្ថិតនៅក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណងនេះ មានឈ្មោះថា CAPROC ទទួលការអនុវត្តដោយក្រុមហ៊ុន FORWARD មកពីខេត្តក្វាងស៊ី តាមកិច្ចសន្យារវាងក្រុមហ៊ុននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងបន្តបោះទុនវិនិយោគរយៈពេលវែងទៅលើការផ្សព្វផ្សាយពូជដំណាំ និងប្រមូលទិញកសិផលពីប្រជាជនវិញ ដូចជាចេក ដំឡូង ស្រូវ សណ្តែកដីជាដើម ដើម្បីនាំយកទៅលក់ក្នុងទីផ្សារប្រទេសចិននៅពេលខាងមុខនេះ៕

ប្រធានព្រឹទ្ធសភាប្រធានព្រឹទ្ធសភាប្រធានព្រឹទ្ធសភាប្រធានព្រឹទ្ធសភាប្រធានព្រឹទ្ធសភា

មតិយោបល់