ព័ត៌មានជាតិ

មុខសញ្ញា លួចម៉ូតូ យ៉ាងសកម្ម ក្នុងនិងក្រៅភូមិសាស្រ្តខេត្តស្ទឹងត្រែងពេលនេះជាប់ហើយ

ស្ទឹងត្រែង: នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា លួចម៉ូតូ យ៉ាងសកម្ម ក្នុងនិងក្រៅភូមិសាស្រ្តខេត្តស្ទឹងត្រែង និងមានប្រើប្រាស់គ្រឿងញៀន ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១/ ឈ្មោះ ខន ថារិទ្ធិ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
២/ ឈ្មោះ ហ៊ី មករា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរដឹកឈើ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង ។
៣/ ឈ្មោះ អោម វិចិត្រ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងធ្វើការចាប់យកវត្ថុតាងរួមមាន ៖ ដែកចុងស្រួច ឧបករណ៏កាច់សោម៉ូតូ ចំនួន០៣ , គ្រឿងញៀនមួយកញ្ចប់តូច , ម៉ូតូចំនួនបីគ្រឿង ម៉ាកវ៉េវអាល់ហ្វា ចំនួន ០២គ្រឿង, ព៌ណស០១គ្រឿង ព៌ណក្រហម០១គ្រឿង និងម៉ូតូម៉ាកអិចសិនធើ ពណ៏ខ្មៅ ០១គ្រឿង ៕

 

មតិយោបល់