ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ៤ខ្នងក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់និងខូចខាតទ្រព្យសម្បត្តិស្ទេីទាំងស្រុង។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងឡូ3ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែតលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច ឱ្យដឹងថាម្ចាស់ឈ្មោះ នូ សំបូរ ភេទស្រី អាយុ៦២ឆ្នាំមុខរបរ នៅផ្ទះ ។
មូលហេតុ : កំពុងស្រាវជ្រាវ ។

ប្រភេទសំណង់ : ឈើលើថ្មក្រោម ប្រក់សង្ក័សី(ទំហំ 3ម៉ែត្រ x 4ម៉ែត្រ ) ។
ខូចខាត: ឆេះអស់ទាំស្រុង ទំហំ3ម៉ែត្រ x 4ម៉ែត្រ អស់ទាំងស្រុង និងបានបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន3ផ្ទះ ។
ម្ចាស់ទី1ឈ្មោះ សុខ ម៉ានឆេះអស់ទាំស្រុង។
ម្ចាស់ទី2ឈ្មោះ ឡុង វណ្ណសឿន ភេទប្រុសអាយុ40ឆ្នាំឆេះប្រហែល30%។
ម្ទាស់ទី3ឈ្មោះ សុខ ស្រី ពៅ ភេទប្រុសអាយុ។

របួសមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះដូចខាងក្រោម:
1/-ម្ចាស់ផ្ទះរងរបួសស្រាលឈ្មោះនូ សំបូរ ភេទស្រី អាយុ62ឆ្នាំ។

ក្នុងករណីនេះរថយន្តការិការិយាល័យពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ : ចំនួន 10គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 6ឡាន ស្មើនឹង 24ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តអគ្គិភ័យខណ្ឌឬស្សីកែវ ចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01ឡាន ស្មើរនឹង3ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនប្រេងឥន្ធះសាវីមិច 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន02ឡាន សើ្មនឹង6ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀបហ្គេនស្បឺត01ឡាន ប្រើប្រាស់ទឹកអស់ចំនួន1ឡាន ស្មើរនឹង4ម៉ែត្រគូប។
ពន្លត់ចប់ : នៅម៉ោង២និង៣០នាទីរសៀល នាថៃ្ងខែឆាំ្នដដែល៕

 

 

 

មតិយោបល់