ព័ត៌មានជាតិ

Apple ទិញ​កូន​ក្រុមហ៊ុន​កម្មវិធី​រូបភាព​

បើក​ទំហំ​ឆ្នាំ​ថ្មី​ភ្លាម ក្រុមហ៊ុន Apple បានចាប់ផ្ដើម​សម្រុក​ទិញ​កូន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ភ្លាម​ឲ្យ​ដូច​អ្វី​ដែល​ខ្លួន​បាន​និយាយ និង​សន្យា​។​
​យោង​តាម​គេហទំព័រ Phone Arena ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន​ទិញ​ក្រុមហ៊ុន SnappyLabs ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី Photography app និង SnappyCam​។​

​ការទិញ​លក់​នេះ​មិន​ត្រូវបាន​ប្រកាស​ឲ្យដឹង​នោះទេ ប៉ុន្តែ​ប្រភព​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឲ្យដឹង ព្រោះ​ថា​ក្រុមហ៊ុន Apple ត្រូវ​បង្កើន​វិស្វករ​ដែល​បង្កើត​កម្មវិធី​ខាង​លើ​សម្រាប់​ធ្វើ​ការងារ​ទៅលើ​គម្រោង​ផ្សេង​។ ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​នេះ Apple បាន​ចេញ​មុខ​បញ្ជាក់ថា​ពិតជា​បាន​ទិញ​ក្រុមហ៊ុន​ខាងលើ​មែន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple បាន​និយាយ​យ៉ាង​បើកចំហ​ថា ខ្លួន​នឹង​ទិញ​កូន​ក្រុមហ៊ុន​បច្ចេកវិទ្យា​តូចៗ​ឲ្យបាន​យ៉ាងហោច​ណាស់ ១០​ក្នុង​មួយ​ឆ្នាំ ដើម្បី​ពង្រីក​នូវ​វិសាលភាព​របស់ខ្លួន​៕​
apple-sign-logo-234

មតិយោបល់