លោក Mubarak ត្រូវបានដោះលែងឲ្យចេញពីគុកហើយតែលោកនៅនឹងត្រូវដាក់ទោសឲ្យជាប់ការឃុំឃាំងនៅក្នុងផ្ទះរបស់លោកដដែលនៅខណៈដែលក្រុមអ្នកគាំទ្ររបស់លោកអតីតប្រធានាធិបតីដែលបានឡើងមកជំនួសរូបលោកហើយត្រូវបានទម្លាក់ចេញពីតំណែងទៅវិញនៅដើមខែកក្កដាគឺលោក Mohamed Morsi នៅបន្តជាប់ឃុំឃាំងនៅក្នុងគុកនៅឡើយ។
លោក Mubarak ត្រូវបានទទួលរងការចោទប្រកាន់ពីបទប្រើប្រាស់អំណាចខុសច្បាប់ដែលតុលាការបាននិយាយថាទោសនេះមិនអាចដាក់ទោសរូបលោកឲ្យជាប់នៅក្នុងគុកបានទេក្រោយការបង់ថ្លៃពិន័យទឹកលុយប្រមាណជា 2,6 លានដុល្លារ។លោកត្រូវបានគេហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់ក្រៅស្រុកឡើយពីព្រោះថាលោកនឹងត្រូវឡើងតុលាការម្តងទៀតក្រោយបទចោទប្រកាន់នឹងការពាក់ព័ន្ធនឹងការស្លាប់ក្រុមបាតុករកាលពីឆ្នាំ 2011 ។
ការប្រកាសឡើងតុលាការម្តងទៀតដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍នេះក្រោយការប្រទេសអេហ្ស៊ីបបានដាក់ការប្រកាសអាសន្នរយៈពេលវែងសម្រាប់ប្រទេសខ្លួនហើយអ្នកវិភាគបាននិយាយថាការដោះលែងនេះវាបានធ្វើឲ្យស្ថានភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសស្ថិតក្នុងភាពស្រពិចស្រពិល៕
មតិយោបល់