កោះកុងៈ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្កឡើងដោយខ្លួនឯង គឺរថយន្តបើកលឿន ត្រង់ចំណុចផ្លូវកោង បណ្ដាលឲ្យរេចង្កូត ក្រឡាប់ធ្លាក់ផ្លូវ ។
រថយន្តខាងលើម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ ០៧.២-០២១៦ អ្នកបើកឈ្មោះ មុត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ និងបានទាក់ទងសាច់ញាតិ ជនរងគ្រោះ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់