ព្រះសីហនុៈ នាកណ្តាលអធ្រាត្រ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខរោងចក្រក្រោន ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់ប្ដីប្រពន្ធ២នាក់ បន្សល់ទុកកូនស្រីតូចភ្លោះ២នាក់ ក្លាយជាកូនកំព្រា ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត ០១គ្រឿង ម៉ាក LEXUS 400h ពណ៌ស គ្មានផ្លាកលេខ បើកបរចេញពីក្រុងព្រះសីហនុ បានមកបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ-ក្រហម គ្មានផ្លាកលេខ ជិះឌុបគ្នា ០២នាក់ប្តីប្រពន្ធ ក្នុងទិសដៅស្របគ្នា។
ករណីនេះ បានបណ្តាលឲ្យស្ត្រីជាប្រពន្ធ ស្លាប់មួយរំពេច រីឯប្តីរងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយទ្បែកអ្នកបើករថយន្ត បានបើករថយន្តរត់ រហូតដល់ហួសរោងចក្រញ៉ូវស្តា រួចចតទុករថយន្តចោល រួចគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណអ្នកបើករថយន្តបង្ក ដើម្បីនាំខ្លួនយកមកចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់