ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ នៅក្បែរវិទ្យាល័យកោះកុង

កោះកុង: កាលពីវេលាម៉ោង ១១ និង៤៩នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីប្រជាពលរដ្ឋ បានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់ក្នុងអង្រឹង នៅចំណុចផ្លូវភ្លោះក្បែរវិទ្យាល័យកោះកុង ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះ ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ ជាអនាថា។

បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញ រួមទាំងក្រុមគ្រូពេទ្យ បានចុះទៅធ្វើការពិនិត្យនៅកន្លែងកើតហេតុ សនិដ្ឋានថា សពបានស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្ន សព ត្រូវបានដឹកយកទៅតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាញ៕

មតិយោបល់