បាត់ដំបងៈ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង០២ និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំ ណុចភ្នំច្រកចង្អៀត ស្ថិតនៅភូមិព្រៃធំ ឃុំកំ ពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីឆ្លងចរន្តអគ្គិស នីចេញពីឧបករណ៍កែច្នៃមួយ បានឆក់បុរសម្នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះឈ្មោះ រ៉ាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកឆ្លុះ និងបរបាញ់សត្វព្រៃ មានទីលំនៅស្នាក់នៅ ក្នុងមូលដ្ឋានភូមិឃុំកើតហេតុ។
ដំណើររឿង៖ ជនរងគ្រោះ បានដើរលបៗ មិនប្រយ័ត្នជើងរបស់គាត់ បានទាក់ជាមួយខ្សែកាប ដែលមានឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលរងរបួស តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ជនរងគ្រោះត្រូវបាននាំយកទៅសង្រ្គោះនៅ មន្ទីរពេទ្យផងដែរ៕
ឆ្លងតាមរយនៃការស្រាវជ្រាវ នៅថ្ងៃដដែល សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ឧបករណ៍ឆក់ខាងលើ ដើម្បីធ្វើការស្រាវជ្រាវ។ បុរសនោះឈ្មោះសួន ឈីន ហៅខ្យង អាយុ ៥៤ឆ្នាំ រស់នៅ ក្នុងមូលដ្ឋានជាមួយគ្នានឹងជនរងគ្រោះដែរ។
នៅចំពោះមុខសមត្ថកិច្ចគាត់បានឆ្លើយទទួល ស្គាល់ថា ឧបករណ៍ម៉ូទ័រឆក់ដែលបានបង្កឱ្យ ឈ្មោះ រ៉ាន់ សុផាត រងគ្រោះថ្នាក់នេះ គឺជាស្នាដៃ របស់គាត់ដែលបានពង្រាយឆក់សម្លាប់សត្វព្រៃនា ពេលយប់។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកបានបញ្ជាក់ថា នៅពេលនេះ បុរសឈ្មោះ រ៉ាន់ សុផាត កំពុងទទួលការព្យាបាលជំងឺពីករណី នេះ ក៏ប៉ុន្តែពួកគាត់ទាំងពីរនាក់សុទ្ធតែជាអ្នកប្រព្រឹត្ត ល្មើសច្បាប់ដោយការបរបាញ់សត្វព្រៃ ដែលច្បាប់បានហាមឃាត់ រីឯបុរសជាអ្នករាយអន្ទាក់អគ្គិសនីឆក់នេះ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ចាត់វិធានការតាម ផ្លូវ ច្បាប់រួចហើយ។
ជុំវិញករណីនេះ លោកម៉ែន រីម បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកសំឡូត សូមមេត្តាបញ្ឈប់នូវសកម្មភាពបរបាញ់សត្វឬសកម្មភាពផ្សេងទៀត ដែលទាក់ទងជាមួយនឹងសត្វ ព្រៃដោយនាំគ្នាគឹតគូរពីការអភិរក្ស ការថែរក្សាវិញទើបល្អប្រសើរ។
ការកត់សម្គាល់ចំពោះការនាំគ្នាកែច្នៃម៉ូទ័រ ប្រើអាគុយជា ឧបករណ៍ឆក់ហើយ យកទៅដាក់ពង្រាយ នៅក្នុងព្រៃបែបនេះ គឺជិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់អាយុជីវិត មិនត្រឹមតែសត្វតូច សត្វធំនោះទេ តែមនុស្សដែលមានវត្តមាន នៅចំណុចនោះ ក៏ត្រូវទទួលរងគ្រោះថ្នាក់ដល់ជីវិតផងដែរ៕
មតិយោបល់