ផ្ទះ ព័ត៌មានជាតិ Update៖ យុវជន...

Update៖ យុវជនម្នាក់ ទើបមកពីប្រទេសកូរ៉េបាន ៥ខែ មិនដឹងកើតអី យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

0

ភ្នំពេញ: យុវជនម្នាក់ ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រោយ ត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកោសល្យវិច័យ ស្រាវជ្រាវ ទាក់ទងទងនឹងករណីនេះ យ៉ាងល្អិតល្អន់ គឺជនរងគ្រោះ សង្ស័យដោយធ្វើអត្តឃាត ប្រើកាំភ្លើង បាញ់ផ្នែកក្បាលខ្លួនឯង។

សូមជម្រាបថា យុវជនម្នាក់ស្លាប់ នៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយគ្រាប់កាំភ្លើង ចំនួន១គ្រាប់ចំសៀតផ្កា ហើយកាំភ្លើងនៅក្រោមខ្នងក្បែរដៃខាងស្ដាំ ។

ជនរងគ្រោះមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទើបមកពីប្រទេសកូរ៉េ បាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ជនរងគ្រោះ បានប្រើកាំភ្លើងខ្លី បាញ់សៀតផ្កាផ្នែកខាងស្ដាំ ចំនួនមួយគ្រាប់ ។

បច្ចុប្បន្នសព ត្រូវបងប្អូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់