ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ គេចមិនរួច ចុងក្រោយត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ស្វាយរៀង: កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦ និង៣០នាទីល្ងាច នៅចំណុចខាងមុខហាង សាឡន មួយកន្លែង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីលួចយកម៉ូតូ ០១គ្រឿង។

ដោយជនសង្ស័យឈ្មោះ អ៊ុក ចាន់ ប្រុស អាយុ ៣៣ឆ្នាំ បានធ្វើសកម្មភាពចូលលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1A-9853 កម្មសិទ្ធរបស់ជនរងគ្រោះ ឈ្មោះ មឿង ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដែលជិះមកកក់សក់នៅហាងយីហោខាងលើ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូ គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន នគរបាលជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ០៣ និង២០នាទីទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបឃាត់ខ្លួនបានជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿងប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់