អាមេរិក៖ ជនសង្ស័យដែលបានបាញ់សម្លាប់អ្នករាយការណ៍ព័ត៌មានម្នាក់ និងអ្នកថតរូបម្នាក់ នៃស្ថានីយ៍ទូរទស្សន៍ WDBJ របស់សហរដ្ឋអាមេរិក បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា ជាមួយនឹងក្រុមប៉ូលិស។
សារព័ត៌មាន CNN បានចុះផ្សាយថា ជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់នេះ ម្នាក់ឈ្មោះ Alison Parker ភេទស្រី ជាអ្នករាយការណ៍ព័ត៌មាន និងម្នាក់ទៀតឈ្មោះ Adam Ward ភេទប្រុស ជាអ្នកថតរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់ ប្រមាណ៦ទៅ៧គ្រាប់សម្លាប់ ខណៈពួកគេកំពុងរាយការណ៍បទសម្ភាសន៍មួយ នៅផ្សារទំនើប Bridgewater Plaza ជិតតំបន់ Moneta រដ្ឋ Virginia សហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងករណីបាញ់មកលើអ្នកកាសែតទាំងពីរនេះ ប៉ូលិសនៅមិនទាន់ដឹងពីមូលហេតុនោះទេ គ្រាន់តែដឹងថា អ្នកកាសែតទាំងពីរនេះ ធ្លាប់ជាអតីតបុគ្គលិកបម្រើការងារនៅស្ថាប័នព័ត៌មាន CNN៕
ព័ត៌មានជាតិ
មតិយោបល់