ភ្នំពេញៈ ករណីចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ109
ផ្លូវលេខE3 ភូមិសាមគ្គី1 សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហ៊ួ សុខលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ ស្រុកកំណើត ភូមិឫស្សីជ្រោយឃុំស្វាយប្រទៀល ស្រុកស្អាង ខេត្តកណ្តោល បច្ចុប្បន្ន ស្នាក់នៅ កន្លែងកើតហេតុខាងលើ។
តាមការបំភ្លឺ របស់ឈ្មោះហ៊ួ សុីមន ត្រូវជាបង បង្កើតរបស់ ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានត្រឡប់ មកពី ហាត់ប្រាណវិញ ហើយរៀបចំ ធ្វើម្ហូប ហូបបាយ ពេល ម្ហូបឆ្អិន ហើយបានបាត់ ជនរងគ្រោះ មិន ឃើញមក ហូបបាយ បន្ទាប់មក គាត់បានឡើងទៅរកនៅ បន្ទប់ឡៅតឿ ហើយគោះទ្វាហៅ ជនរងគ្រោះ តែមិនឆ្លើយ ដោយចាក់គន្លឺះពីខាងក្នុងដោយមានការ សង្ស័យ គាត់ធាក់ទ្វា បន្ទប់ ចូលទៅ ស្រាប់តែ ឃើញជនរងគ្រោះចង ក ស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យ និងកោសល្យ វិច្ចយ័របស់ សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនរងគ្រោះ ពិតជាបាន ស្លាប់ដោយសារ ចង កសម្លាប់ខ្លួន ពិតប្រាកដមែននិង បាន ប្រគល់ សព ទៅអោយ ក្រុមគ្រួសារ យកទៅបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់