ត្បូងឃ្មុំៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដាក់ផែនការឱ្យ លោកឧត្តមសេនីយ៍ត្រី ចក់ សុខ កៅ ស្នងការង ផែនព្រហ្មទណ្ឌ និងទទួលចុះប្រតិបត្តិដោយផ្ទាល់ពី លោកវរសេនីយ៍ឯក ប្រេង ហុីម កំម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការ ជាមួយជំនាញស្រុក ដឹកនាំដោយ លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការ នគរបាលស្រុកពញាក្រែក ។ បានរៀបចំផែនការស្ទាក់ចាប់មុខសញ្ញាមានដីការចាប់ខ្លួនលេខ៦៧៣( គ) ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់អោយចាប់ខ្លួនឈ្មោះ ចិន សារាក់ ហៅ សារក្ស ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពីបទ “លួចមានស្ថានទំងន់ទោស” ។ ប្រព្រឹត្ត នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដេីម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់