យោងតាមគេហទំព័របរទេសនានាដែលបានចះផ្សាយនៅថ្ងៃទ ២០ ខែវិច្ឆកាឆ្នាំ ២០១៣ ឲ្យដឹងថា ក្មេងទំនើង ២៣ នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិសចោទប្រកាន់ទីបទចោរកម្ម។
ដើម្បីកុំឲ្យមានបញ្ហាឃិបឃិតជាមួយគ្នាប៉ូលិសបានដាក់ខ្នោះដៃជនសង្ស័យ ថែមទាំងយកក្រដាសកាសែតបិតមុខ និងរុំស្គុតពីលើថែមទៀត។ ប៉ូលិសបានម្នាក់បានឱ្យដឹងថាការធ្វើបែបនេះដើម្បីជៀសវាងការផ្តល់ចម្លើយមិនពិតរបស់សាក្សីពេលដែលនៅក្បែរជនសងស្ស័យ។ ជាពិសេសក្រុមនេះបានមកពីទីក្រុង Weng’an ខេត្ត Guizhou ប្រទេសចិន ជាធម្មតាពួកគេប្រើប្រាស់ក្រៀមភាសារដែលប៉ូលិសមិនអាចស្តាប់បាន។
ទោះជាយ៉ាងណាមេធាវីបានឱ្យដឹងថាមានវិធីល្អប្រសើរជាងមុនទៀតដើម្បីបង្ហារការឃិបឃិតគ្នារបស់ជនជាប់សង្ស័យ គឹបិទភ្នែកនឹងមាត់របស់ពួកគេកុំឲ្យនិយាយអ្វីបានទាំងអស់។ ករណីព្រហ្មទណ្ឌបែបនេះត្រូវបានគេដឹងថាមានចោររាប់រយនាក់ដែលត្រូវបានប៉ូលិសឃុំឃាំងទុកបណ្តោះអាសន្នដោយគ្នាច្បាប់ការអនុញ្ញាត។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិថា ប៉ូលិសគួរតែឃុំខ្លួនពួកគេនៅក្នុងបន្ទប់ផ្សេងគ្នា និងចចារជាមួយពួកគេជាមួយភាពជឿជាក់បំផុត៕

មតិយោបល់