ភ្នំពេញៈ រថយន្តបុកបង្គោលភ្លើងដួលរាបដល់ដី រួចព្យាយាមបើកគេចខ្លួន ដល់ស្រុកមុខកំពូលខេត្តកណ្តាល ទើបកាក់ជាប់ទាំងតៃកុងនិងរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងលិច តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 3A 0427 បើកដោយឈ្មោះ យ៉ា ធី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា រថយន្តបង្កខាងលើបានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានបុកបង្គោលភ្លើង បណ្តាលឲ្យបាក់បង្គោភ្លើង០១ ដើម និងខូចរថយន្តស្រាល ០១គ្រឿង ។
ប្រភពដដែលបន្តថា បន្ទាប់ពីបង្កហេតុរថយន្តខាងលើ បានបើកគេចពីកន្លែងកើតហេតុ ហើយត្រូវកម្លាំងឃាត់បាននៅស្រុកមុខកំពូល ខេត្តកណ្តាលទើបសមត្ថកិច្ចកាក់រថយន្តនិងតៃកុងបាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនករណីនេះទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕










មតិយោបល់