ព័ត៌មានជាតិ

ម្ខាងស្លាប់នៅមន្ទីពេទ្យ ចំណែកម្ខាងទៀតកំពុងព្យាបាល

សៀមរាប: នៅថ្ងៃទី២២ ឃែវិច្ឆកា ឆ្នាំ២០២០ មាន ករណី គ្រោះថ្នាក់ចរាចរណ៏ នៅវេលាម៉ោង៨និង៥០នាទី ចំណុចផ្លូវបំបែកចូលតារ៉ាងបាល់យុវជន លើផ្លូវ៦០ម៉ែតពីស្តុបស្មាយលីញទៅរង្វង់មូលអប្សារ៉ា រវាងម៉ូតូម៉ាក ឌុក ពណ៌ ខ្មៅ ស្លាកលេខ1Y0590 សៀមរាបបើកបរឈ្មោះ សំរឹទ្ធ សុវណ្ណមករា ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នា ឃុំ ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប ( របួសស្រាល) បើកបរពីត្បូងទៅជើង ។
ម៉ូតូសេ១២៥ ពណ៌ ខ្មៅ សេរី២០១៥ ស្លាកលេខ1S5494 សៀមរាប បើកបរឈ្មោះបូ សុខា ប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ( ស្លាប់នៅពេទ្យ) សឹងរឹទ្ធីរ៉េត សាកសពប្រគល់ជូនប្រពន្ធសពធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់