ឧត្តរមានជ័យៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០ នាទី មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចលុយក្នុងតូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យ៖១- ឈ្មោះ ហឿន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិរំចេក មុខរបរមិនពិតប្រាកដ ,២- ឈ្មោះ ឆាយ គិនីន ហៅសក្តិ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង។បានធ្វើសកម្មភាពចូលលួចលុយក្នុងតូបលក់ដូររបស់ជនរងគ្រោះ ឈ្មោះ ម៉ម សុធា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង មុខរបរលក់ខោអាវ អស់ចំនួន ២០០,០០០ រៀល ( ម្ភៃម៉ឺនរៀល ) រួចហើយជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតរបស់អធិការនគរបាលស្រុកអន្លង់វែង និងកម្លាំងប្រជាការពារ បានចេញដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វេង។
ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី១៩៩៨ ពណ៌ព្រីងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 1 GU.5742 ប្រាក់រៀលចំនួន ១៤៣,៤០០ រៀល, ទូរស័ព្ទដៃ ម៉ាក Nokia ១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងសាកសួរកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់