កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទីមានករណីហិង្សាដោយចេតនានៅចំណុចកើតហេតុ ភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះចំនួន ០៣នាក់៖
១–ឈ្មោះ សែម រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរ កម្មករទឹកភ្លើងក្នុងបុរី។ (របួសបែកក្បាល ហើម ក និងហើមដៃស្ដាំ)
២.ឈ្មោះ ជឿន សុខុម ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ កម្មកររោងចក្រ។ (របួសក្បាល និង មុខ)
៣.ឈ្មោះ សែម បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ (របួសក្បាល)
ជនសង្ស័យ០៦នាក់៖ (ឃាត់ខ្លួន)
១–ឈ្មោះ អង់ ហ៊ាន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ច្រនាងចាស់ ឃុំ ពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មុខរបរ កម្មកររោងចក្រ ។
២–ឈ្មោះ ទេព រ៉ី ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ច្រនាងចាស់ ឃុំ ពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មុខរបរ កម្មកររោងចក្រ ។
៣–ឈ្មោះ យុន វិថុង ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិច្រនាងចាស់ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មុខរបរ កម្មកររោងចក្រ ។
៤–ឈ្មោះ អំ អាង ភេទ ប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ កំព្រង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ មុខរបរ កម្មកររោងចក្រ ។
៥–ឈ្មោះ អំ ចាន់វុន ហៅ ពាញ់ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ កំព្រង ឃុំ ផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មុខរបរ កម្មកររោងចក្រ ។
៦–ឈ្មោះ អឿន សុខហេង ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ អូររំចេក ឃុំ ស្វាយប្រទាល ស្រុក ស្អាង ខេត្ត កណ្ដាល។ មុខរបរ កម្មកររោងចក្រ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០៦គ្រឿង៖
១.ម៉ូតូម៉ាក KTM DUKE ពណ៌ ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ 1FM 0815
២.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J 4643
៣.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J 4643
៣.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ឡេីងសេរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J 5640
៤.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W 6102
៥.ម៉ូតូម៉ាក ហុងដាគុបជ្រុង សេ៩០ ពណ៌ ទឹកប៊ិចគ្មានស្លាកលេខ។ (របស់ជនគ្រោះ)
៦.ម៉ូតូម៉ាក ស៊ុយសាគី ស្មាកវី ពណ៌ ខ្មៅ ស៊េរីឆ្នាំ ពាក់ស្លាកលេខ កណ្ដាល 1N 3856(របស់ជនគ្រោះ)
+ទូរសព្ទដៃចំនួន០៦ គ្រឿង។
–បំណែកដុំឥដ្ឋប្រហោងចំនួន ០៥បំណែក។
នៅថ្ងៃទីខែឆ្នាំមុនពេលកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សែម រដ្ឋា បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ចេញពីផ្ទះម្តាយរបស់ខ្លួនស្ថិតនៅក្នុងភូមិម្កាក់ ឃុំដើមឬស តាមផ្លូវលេខ៣៤ សំដៅទៅផ្ទះប្រពន្ធរបស់ខ្លួននៅភូមិទន្សាយគាច ឃុំដើមឬសដើម្បីយកនំបញ្ចុកឲ្យប្រពន្ធ ពេលជិះតាមផ្លូវជិតដល់កន្លែងកើតហេតុជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូ ០៤គ្រឿងខាងលើទន្ទឹមគ្នាពេញផ្លូវ ឃើញដូចនោះជនរងគ្រោះបានជិះម៉ូតូវ៉ា ក្រុមជនសង្ស័យភ្លាមនោះក្រុមជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក ម្នាក់ឈ្មោះ អង់ ហ៊ាន និងម្នាក់ទៀតឈ្មោះ អំ អាង ដោយខឹងជនរងគ្រោះជិះវ៉ាខ្លួន ក៏ជិះម៉ាក DUKE រោទ៍សំឡេងខ្លាំងៗដេញតាមជេរជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះភ័យក៏ឈប់ម៉ូតូ តេទូរស័ព្ទប្រាប់ប្អូន ភ្លាមនោះជនសង្ស័យបានឈប់វាយមកលើជនគ្រោះ និងដកទូរស័ព្ទជនរងគ្រោះបោកចោល បន្ទាប់មកក្រុមជនសង្ស័យព្រួតវាយ ពេលនោះជនរងគ្រោះ០២នាក់ទៀតបានមកដល់ ហើយបានស្រែកថាអាណាវាយប្អូនអញ ឃើញដូចនោះក្រុមជនសង្ស័យបានទាំងព្រួតវាយជនរងគ្រោះ បណ្តាលអោយដួលរងរបួស រួចបានជិះម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ ដើមឬសឃាត់ខ្លួនបានតែម្តង ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងតែម្តង។
បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់