ខណៈពេលនេះអគ្គិភ័យ កំពុងឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង នៅខណ្ឌដង្កោ
ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរោងម៉ាស៊ីនកិនស្រូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលនេះរថយន្តអគ្គិភ័យ និងកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុខាងលើ។
មូលហេតុ៖ មិនទាន់ដឹង។
សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕
មតិយោបល់