ភ្នំពេញៈ ដោយអនុវត្តតាមបញ្ជាលោកអគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
បានបង្ក្រាបករណី រក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទី កម្លាំងជំនាញ(ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណី រក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ខ-វត្ថុតាងចាប់យកបាន :
-សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម ៕



មតិយោបល់