មានវិបត្តិផ្លូវចិត្ត បណ្តាលឲ្យនារីម្នាក់ចងកធ្វើអត្តឃាត នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចផ្ទះឈ្មោះម៉ាត់ ទាវ ភេទប្រុស អាយុ៦២ឆ្នាំ ស្ថិតនៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ មឿន សុគន្ធា ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានមកស្នាក់នៅចំណុចផ្ទះខាងលើ ។ ក្នុងពេលកើតហេតុជនរងគ្រោះបានយកខ្សែលីឡុងពណ៌ខ្មៅ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅហ្នឹងធ្នឹមផ្ទះចំណុចខាងលើបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទ និងវិបត្តផ្លូវចិត្ត ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យធ្វើកោសល្យវិច័្ចយ និងបានធ្វើការអះអាងថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ។សាកសពត្រូវប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់