ព័ត៌មានជាតិ

សមត្ថកិច្ចចុះបានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន១នាក់

កំពង់ស្ពឺ: យោងតាមផេករបស់ស្នងការដ្ឋាននបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គបានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន១នាក់ឈ្មោះយ៉ែម ពេជ្រ ភេទស្រីអាយុ​ ២៩ឆ្នាំនៅភូមិម្លូម៉ឺនលិច​​ ឃុំផ្សារដែកស្រុកពញាឮ ​ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទីនៅចំណុចភូមិពោធិកោងឃុំព្រះស្រែសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់មធ្យម,ម៉ូតូ១,ទូរស័ព្ទដៃ១រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះកម្លាំងនគរបាលការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់