កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងរបស់ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) ចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់ នៅចំណុច ភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី។
តាមរបាយការណ៍ បានឲ្យដឹងថា មុខសញ្ញាចំនួន១៤នាក់រួមមាន ៖
១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ
២-ឈ្មោះ មុយ ស័ង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ
៣-ឈ្មោះ ម៉ៅ មៃ ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ ។
អ្នកទាំង រស់នៅភូមិសូរយោង ឃុំសូរយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៤-ឈ្មោះ ហែម ស្រេង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ
៥-ឈ្មោះ ហែម អិត ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ។
អ្នកទាំង២ រស់នៅភូមិត្រពាំកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៦-ឈ្មោះ ចែ ធា ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ
៧-ឈ្មោះ រ័ត្ន ថានី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ។
អ្នកទាំ២ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៨-ឈ្មោះ ញឹប ភី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ
៩-ឈ្មោះ យ៉ាន វណ្ណា ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ។
អ្នកទាំង២ រស់នៅភូមិទួលតាពូង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
១០-ឈ្មោះ សុខ ស្រីម៉ាប់ ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ
១១-ឈ្មោះ ហាក់ កេង ភេទស្រី អាយុ៥៨ឆ្នាំ ជាតិខ្មែរ។
អ្នកទាំង០២ រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១២-ឈ្មោះ សែម សាឡន ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាប ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ
១៣-ឈ្មោះ ហាក់ គឹមហុង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម
១៤-ឈ្មោះ នុត ផន ភេទស្រី អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអណ្ដូងផ្ដៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ កាបូបស្ពាយ ចំនួន០៨, ទូរស័ព្ទដៃចំនួន១២គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង, ស្បែកជើង ០២គូ, ៥-ប្រអប់ ដាក់បៀ ០១, ៦-បៀរចំនួន៥២សន្លឹក, ប្រាក់រៀលចំនួន២,២៥០,០០០រៀល (ពីរលានម្ភៃប្រាំម៉ឺនរៀល), ប្រាក់ដុល្លារចំនួន២៤០ដុល្លារ (ពីររយសែសិបដុល្លារ), កំរាលសំរាប់លេងបៀរ ចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់