ព័ត៌មានជាតិ

រន្ធត់ណាស់! ប្រើប្រាស់ឧបករណ៍ឆក់ត្រី មិនប្រយ័ត្ន បណ្ដាលឲ្យឆក់ត្រូវខ្លួនឯងស្លាប់ ក្នុងទឹក

បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីមនុស្សស្លាប់ នៅចំណុចអូរហែម ស្ថិតនៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហឿន សោម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅកើតហេតុ។

មូលហេតុ៖ ប្រើប្រាស់ឧបករណ៍ឆក់ត្រី មិនប្រយ័ត្ន បណ្ដាលឲ្យឆក់ត្រូវខ្លួនឯងស្លាប់តែម្ដង។

ក្រោយសមត្ថកិច្ច ទទួលបានដំណឹងភ្លាម បានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា សពពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីមែន ទើបប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់