ព័ត៌មានជាតិ

(ខ្សឹប): មន្ត្រីថ្នាក់ធំម្នាក់ក្រូម៉េ ឯកសារ ភូតសម្ដេច ដាក់កូនប្រុសក្នុងក្របខ័ណ្ឌរដ្ឋ

មន្ត្រីៗច្រើននាក់ដែល ធ្វើការនៅក្នុងក្រសួងមួយ បានខ្សឹបប្រាប់មក នាយក្តាមប្រៃ យើងឲ្យដឹងថា មានមន្ត្រីថ្នាក់ធំម្នាក់ធ្វើការនៅក្នុងក្រសួងមួយបានក្រូម៉េឯកសារ ដើម្បីភូតកុហក់ សម្ដេចតេជោ ដាក់កូនប្រុសរបស់ខ្លួនឲ្យចូលក្នុងក្របខ័ណ្ឌរដ្ឋជាករណីពិសេស ហើយសម្ដេច ជឿការភូតកុហកជឿលើឯកសារក្រូម៉េ ក៏ឯកភាពឲ្យកូនមន្ត្រីនោះបានចូលជាក្របខ័ណ្ឌ មន្ត្រីរាជការ ស៊ីវិលដោយស្វ័យប្រវត្តិ ដោយសម្ដេចសង្ឃឹមថា បានមន្ត្រីស្មោះត្រង់ មានសមត្ថភាព មកធ្វើការបម្រើជាតិ តាមពិតមន្ត្រីថ្នាក់ធំម្នាក់នោះបោកសម្ដេចសោះ ។

ក្រុមមន្ត្រីនៅក្រសួងនោះ បានខ្សឹបមកនាយក្តាមប្រៃយើងឲ្យដឹងទៀតថា កាលនោះមានក្រសួងមួយខ្វះអ្នកបណ្ដុះបណ្ដាលធ្វើជាគ្រូបង្គោល ដើម្បីបង្រៀនដល់មន្ត្រី រាជការ ហើយមន្ត្រីថ្នាក់ ធំម្នាក់នោះ ក៏បានដាក់សំណើរទៅ សម្ដេច តាមរយៈរដ្ឋមន្ត្រីនៃក្រសួងនោះ ដើម្បីដាក់កូនប្រុសរបស់ខ្លួន ឲ្យទៅធ្វើជាគ្រូបង្គោល ព្រោះក្រសួងនេះកំពុងតែខ្វះគ្រូ។ អ៊ីចឹងហើយ បានជា សម្ដេច ស៊ីញ៉េ ឯកភាពឲ្យកូនមន្ត្រីនោះ ជាប់ក្របខ័ណ្ឌធ្វើជាគ្រូបង្គោលដោយអូតូម៉ាទិច ព្រោះនេះជាករណីពិសេស ដោយមន្ត្រីនានា មិនអាចធ្វើដូចនោះទេ ។ ខណៈសម្ដេចស៊ីញ៉េហើយ កូនប្រុសរបស់មន្ត្រីថ្នាក់ធំនោះ មិនបានទៅធ្វើជាគ្រូបង្រៀនគេឯងទេ ព្រោះបុគ្គលម្នាក់នេះ មិនមែននៅក្នុងស្រុកខ្មែរទេ គឺគេនៅបរទេសរហូត ។ ដូច្នេះហើយ ទើបធ្វើឲ្យអ្នកគ្រប់គ្រងនៃសាលាមួយនោះ មិនសប្បាយចិត្ត ក៏ធ្វើរបាយការណ៍មកក្រសួងមួយនោះ ដើម្បីឲ្យបញ្ជូនគ្រូបង្គោលទៅបង្រៀនសិស្ស តែត្រូវបានឪពុករបស់គេ ខឹងច្រឡោត តោតតូង រកដកនាយកសាលានោះចេញទៀតផង ។

ក្រុមមន្ត្រីក្រសួងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា ក្រោយពីមានការខឹងសម្បារួចមកនោះ បន្ទាប់មកមន្ត្រីថ្នាក់ធំម្នាក់នោះ បានផ្ទេរឈ្មោះកូនប្រុសរបស់ខ្លួន ចេញពីគ្រូបង្គោល ឲ្យមកនៅក្រសួងវិញឲ្យនៅ កៀកខ្លួនរបស់គាត់ ដើម្បីកុំឲ្យអ្នកដទៃដឹងរឿងកូនរបស់គាត់ និងគាត់ទៀត។

មន្ត្រីដដែលបានខ្សឹបប្រាប់ នាយក្តាមប្រៃយើងទៀតថា តាមពិតទៅកូនប្រុសរបស់មន្ត្រីថ្នាក់ធំម្នាក់នោះ មិនសូវចេញចូលក្នុងប្រទេសខ្មែរផង គឺយូរៗមកលេងឪពុកម្ដងប៉ុណ្ណោះ ហើយមិនបម្រើការងារជូនរដ្ឋផង បែរជាមានប្រាក់ខែ មានតួនាទីយ៉ាងល្អទៀត នេះមកពីគេមានឪពុកចេះភូត ចេះកុហក់ ចេះក្រូម៉េឯកសារភូត សម្ដេច ។

ទោះជាយ៉ាងណាក្ដីមន្ត្រីមិនបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យចំឈ្មោះក្រសួង និងឈ្មោះមន្ត្រីថ្នាក់ធំម្នាក់នោះឲ្យនាយក្តាមប្រៃយើងដឹងទេ។

ដូច្នេះនាយក្តាមប្រៃយើង មិនដឹងជាទៅសុំការបកស្រាយបំភ្លឺពីនរណាបានឡើយ តែបើសិនរឿងនោះ នាយ ក្តាមប្រៃយើងសើបដឹងការពិត មន្ត្រីថ្នាក់ធំម្នាក់នោះ ច្បាស់ជាអស់បុណ្យ អស់ស័ក្តិ នឹងអាចជាប់ច្រវ៉ាក់ ជាក់ជាមិនខានឡើយ ព្រោះគាត់ ថ្លើមធំ ហ៊ានក្រូម៉េឯកសារនឹងភូត សម្ដេច៕ ដោយ: នាយក្តាមប្រៃ

khseb1

មតិយោបល់